ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលសម្រេចបញ្ចេញថវិកាជួយដល់អ្នកក្រីក្រជាងកន្លះលានគ្រួសារ ដែលមានទាំងអ្នករងគ្រោះដោយសារជំងឺកូវីដ១៩។ ក្រុមមេដឹកនាំសហជីពជំទាស់យ៉ាងខ្លាំងក្លានឹងសំណើរបស់ថៅកែរោងចក្រ ដែលសុំឲ្យផ្អាកចរចាប្រាក់ឈ្នួលកម្មករ។ ព័ត៌មានអន្តរជាតិវិញមានដូចជា សមាជិកសភាសហរដ្ឋអាមេរិកដ៏សំខាន់ម្នាក់បានអំពាវនាវឲ្យលោក Michael Pack នាយកប្រតិបត្តិថ្មីនៃទីភ្នាក់ងារ USAGM ផ្តល់សក្ខីកម្មនៅខែក្រោយអំពី ហេតុអ្វីដែលលោកបណ្តេញបណ្ដាមន្រ្តីជំនាញជាន់ខ្ពស់ជាច្រើននាក់របស់ USAGM ចេញពីតំណែង។ អង្គការសុខភាពពិភពលោកថា ការរាតត្បាតនៃជំងឺកូវីដ១៩ កំពុងកើនឡើង។ សមាជិកគណបក្សប្រជាធិបតេយ្យសំខាន់ៗនៅសហរដ្ឋអាមេរិក ប្រឈមនឹងការបាត់បង់អាសនៈក្នុងការបោះឆ្នោតសភា។ លោក Biden ហៅបទបញ្ជាថ្មីរបស់លោក Trump អំពីបញ្ហាអន្តោប្រវេសន៍ ថាជាការបង្វែរចំណាប់អារម្មណ៍។ ក្រុមអ្នកជំនាញថា ការបញ្ឈប់ទិដ្ឋាការ H1B នឹងធ្វើឲ្យនិស្សិតបរទេសរអែងមកសិក្សានៅសហរដ្ឋអាមេរិក។ លោក Trump សរសើរជញ្ជាំងព្រំដែនជាប់ប្រទេសម៉ិកស៊ិក ក្រោយពីធ្វើទស្សនកិច្ចទៅទីនោះ។ លោក Kim Jong Un ផ្អាក «សកម្មភាពយោធា» ប្រឆាំងកូរ៉េខាងត្បូង និងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
កម្មវិធីនីមួយៗ
-
17 មករា 2021
ព័ត៌មានពេលរាត្រី៖ ១៧ មករា ២០២១
-
16 មករា 2021
ព័ត៌មានពេលរាត្រី៖ ១៦ មករា ២០២១
-
15 មករា 2021
ព័ត៌មានពេលរាត្រី៖ ១៥ មករា ២០២១
-
14 មករា 2021
ព័ត៌មានពេលរាត្រី៖ ១៤ មករា ២០២១
-
13 មករា 2021
ព័ត៌មានពេលរាត្រី៖ ១៣ មករា ២០២១
-
12 មករា 2021
ព័ត៌មានពេលរាត្រី៖ ១២ មករា ២០២១