ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រុមកម្មករសំណង់រំឭកឡើងវិញនូវហេតុការណ៍បាក់អគារក្នុងខេត្តព្រះសីហនុកាលពីឆ្នាំមុន។ កម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី«រដ្ឋាភិបាលបង្ហាញបញ្ហាប្រឈមក្នុងការពង្រឹងរដ្ឋបាលឯកភាពថ្នាក់ស្រុក»។ ព័ត៌មានអន្តរជាតិវិញមាន អង្គការសុខភាពពិភពលោករាយការណ៍ពីការកើនឡើង យ៉ាងខ្លាំងនៃការឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោក។ ក្រុមអ្នកជំនាញច្រានចោលការលើកឡើងពីការផ្ទុះឡើងលើកទី២នៃជំងឺកូវីដ១៩ ដោយថា ការផ្ទុះឡើងលើកទីមួយមិនទាន់ផុតនៅឡើយទេ។ យុទ្ធនាការបោះឆ្នោតរបស់លោក Trump ច្រានចោលសេចក្ដីរាយការណ៍ដែលថាអ្នកចូលរួមមានចំនួនតិច។ ពលករចំណាកស្រុកថៃមិនមានគ្រប់លក្ខខណ្ឌដើម្បីបានទទួលជំនួយរដ្ឋ ពេលមានជំងឺឆ្លងរាតត្បាតកូវីដ១៩។ សហរដ្ឋអាមេរិកនិងរុស្ស៊ី ចាប់ផ្តើមចរចានុយក្លែអ៊ែរនៅប្រទេសអូទ្រីស។ រលកកម្ដៅឡើងក្តៅខ្លាំងក្នុងតំបន់ស៊ីបេរីនៃប្រទេសរុស្ស៊ី។ កូរ៉េខាងជើងថា ខ្លួនត្រៀមបញ្ជូនខិត្តប័ណ្ណឃោសនារាប់លានសន្លឹកចូលកូរ៉េខាងត្បូង។ ក្រុង Camden រដ្ឋ New Jersey ជាគំរូនៃស្ថាប័នប៉ូលិសនៅសហគមន៍៕