ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី


ព័ត៌មានពេលរាត្រី
សូម​រង់ចាំ

No media source currently available

0:00 1:00:00 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​រដ្ឋមន្រ្តី​ថា ​កង្វះ​ថវិកា​ និង​មន្រ្តី​ជំនាញ​នៅ​ថ្នាក់​ក្រុង ​ស្រុក ​ខណ្ឌ​ ទូទាំង​ប្រទេស ​នៅ​តែ​ជា​បញ្ហា។ អ្នក​ពាក់ព័ន្ធ​ថា ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ និង​ការ​បើក​ផ្លូវ​ធ្វើ​ដំណើរ​ក្នុង​អាស៊ាន​អាច​ជួយ​ស្ដារ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា។ ​ពលរដ្ឋ​ខ្មែរ​ខ្លះ​រីករាយ​នឹង​តំបន់​អង្គរ​ស្ងប់ស្ងាត់​ដែល​អស់​ក្រុម​ទេសចរ​បរទេស ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន អ្នកវិទ្យាសាស្រ្ត​ចក្រភព​អង់គ្លេស​បាន​ប្រកាស​ថា ប្រភេទ​ថ្នាំ Dexamethasone ដែល​មាន​តម្លៃ​ថោក អាច​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​កូវីដ១៩ ដែល​ឈឺ​ធ្ងន់​បាន។ សភា​សហរដ្ឋ​អាមេរិក​នឹង​ផ្ដោត​លើ​បញ្ហា​កំណែ​ទម្រង់​ប៉ូលិស​នៅ​ថ្ងៃ​ពុធ​នេះ។ ចិន​ដាក់​ការ​រឹតត្បិត​ឡើងវិញ ដើម្បី​គ្រប់គ្រង​ការ​ផ្ទុះ​ឡើង​ជា​ថ្មី​នូវ​ជំងឺ​កូវីដ១៩។ កូរ៉េ​ខាង​ជើង​នៅ​តែ​​បន្ត​ការ​បង្កហេតុ បន្ទាប់ពី​បាន​បំផ្ទុះ​ការិយាល័យ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង​មក។ ធនាគារ​កណ្ដាល​អាមេរិក​ថា សេដ្ឋកិច្ច​នឹង​មិន​ងើប​ឡើង​វិញ​ទេ បើ​សាធារណជន​ជឿ​ថា ជំងឺ​កូវីដ១៩​នៅ​មិន​ទាន់​អាច​គ្រប់គ្រង​បាន។ អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​មាន​ការ​អត់ធ្មត់​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ឥណ្ឌា​និង​ចិន ខណៈ​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​ប្រទេស​ទាំង​ពីរ និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG