ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព VOA៖ ពលរដ្ឋ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​តវ៉ា​អំពី​ការស្លាប់​របស់​លោក George Floyd

អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​នៅ​ពាក់​កណ្ដាល​យប់​ថ្ងៃ​សៅរ៍​ទី ៣០ ខែឧសភា ឆ្នាំ ២០២០ ក្រោយពីពលរដ្ឋ​ជា​ច្រើន​បាន​ចេញ​ធ្វើ​បាតុកម្ម​តវ៉ា​អំពី​ការស្លាប់​របស់​លោក George Floyd។ ការ​តវ៉ា​នេះ​បាន​ផ្ទុះ​ឡើង​បន្ទាប់ពី​លោក George Floyd ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក បាន​ស្លាប់​កាល​ពី​ថ្ងៃ​ច័ន្ទ ក្រោយ​ពី​ប៉ូលិស​ស្បែក​ស​ម្នាក់​សង្កត់​ជង្គង់​ពី​លើ​ក​របស់​លោក​អស់​ជាង ៨ នាទី នៅ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota។ ការធ្វើ​បាតុកម្ម ដែល​ក្រោយ​មក​កើត​មាន​អំពើ​ហិង្សា​នេះ ធ្វើឡើង​នៅ​ក្បែរ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

XS
SM
MD
LG