ព័ត៌មានអំពីកម្ពុជាមានដូចជា ព្រះអង្គលួន សុវ៉ាត ដែលសកម្មខាងសិទ្ធិមនុស្ស បដិសេធការចោទប្រកាន់រឿងសន្ទនាស្នេហា ខណៈប៉ូលិសឆែកឆេរផ្ទះរបស់ព្រះអង្គ។ តុលាការខេត្តកោះកុង កោះហៅបងប្អូន ៣ នាក់ ពាក់ព័ន្ធនឹងរឿងកាន់កាប់ដីតំបន់ការពារ ខណៈឪពុករបស់ពួកគេជាប់ពន្ធនាគារ។ ព័ត៌មានអន្តរជាតិវិញមានដូចជា បងប្អូនប្រុសលោក George Floyd នឹងផ្ដល់សក្ខីកម្មដល់សភា ស្របពេលសភាកំពុងពិចារណាលើសំណើច្បាប់កំណែទម្រង់ ក្រោយសពលោកFloyd ត្រូវបានបញ្ចុះនៅទីក្រុង Houston។ លោក Abe ថា ជប៉ុននឹងនាំមុខសម្រាប់ការចេញសេចក្ដីថ្លែងការណ៍អំពីទីក្រុងហុងកុង។ សិង្ហបុរីអាចជាចំណុចភូមិសាស្ត្រដ៏ប្រសើរមួយសម្រាប់ទំនាក់ទំនងចិននៅអាស៊ាន។ ការសិក្សាថ្មីមួយបង្ហាញថា ជំងឺកូវីដ១៩ ផ្ទុះឡើងនៅទីក្រុង Wuhan មុនខែធ្នូឆ្នាំមុនទៅទៀត។ ប្រព័ន្ធប្រតិបត្តិការអាមេរិកាំង នៅតែមានឥទ្ធិពលខ្លាំងលើពួកអ្នកប្រើបច្ចេកវិទ្យាក្នុងប្រទេសចិន។ វិទ្យុនិងទូរទស្សន៍សាធារណៈមួយនៅទីក្រុងហុងកុងបានផ្អាកកម្មវិធីចំអកមួយ ក្រោយមានការស្តីបន្ទោសពីរដ្ឋាភិបាល និងព័ត៌មានអន្តរជាតិសំខាន់ៗមួយចំនួនទៀត៕