ព័ត៌មានអំពីកម្ពុជាមានដូចតទៅ៖ រដ្ឋាភិបាលកម្ពុជាគាំទ្រសំណើរបស់វិស័យឯកជនសុំពន្យារពេលដក EBA តែថា ជំហររដ្ឋាភិបាលនៅដដែល។ យុទ្ធនាការជិះកង់របស់ក្រុមយុវជនមាតាធម្មជាតិដើម្បីដាក់តំបន់កោះកុងក្រៅជាតំបន់ការពារមិនបានសម្រេច ដោយសារអាជ្ញាធររឹបអូសយកកង់របស់ពួកគេ ហើយចង់ឲ្យពួកគេសុំច្បាប់អនុញ្ញាត។ ព័ត៌មានអន្តរជាតិមានដូចតទៅ៖ ការតវ៉ាទាក់ទិននឹងការស្លាប់របស់លោក George Floyd បន្ដរីករាលដាលក្លាយជាអំពើហិង្សានៅតាមបណ្ដារដ្ឋមួយចំនួនក្នុងសហរដ្ឋអាមេរិក រហូតធ្វើឲ្យទីភ្នាក់ងារ FBI ស៊ើបអង្កេតលើតួនាទីរបស់ប៉ូលិសទាក់ទិននឹងការស្លាប់របស់លោក George Floyd។ លោក Trump ប្រកាសខ្លួនជាប្រធានាធិបតីរក្សាច្បាប់ទម្លាប់។ លោក Trump ថា គណបក្សសាធារណរដ្ឋនឹងមិនរៀបចំសន្និបាតជាតិគណបក្សនៅរដ្ឋ North Carolina នោះទេ។ ចិនរិះគន់សហរដ្ឋអាមេរិករឿងសិទ្ធិមនុស្ស មុនខួបនៃការបង្ក្រាបនៅទីលាន Tiananmen ចូលមកដល់ ខណៈតៃវ៉ាន់ស្នើឲ្យចិនសុំទោសចំពោះការបង្ក្រាបនៅទីលាននេះ។ ក្រសួងការបរទេសឥណ្ឌាថា នាយករដ្ឋមន្រ្តីឥណ្ឌាទទួលបានការអញ្ជើញរបស់លោក Trump ឲ្យចូលរួមសន្និសីទកំពូល G-7 និងព័ត៌មានអន្តរជាតិមួយចំនួនទៀត៕