ព័ត៌មានអំពីកម្ពុជាមានដូចតទៅ៖ លោក ហ៊ុ ន សែន និងគ្រឹះស្ថានហិរញ្ញវត្ថុប្រកាសថា ក្រដាសប្រាក់១$ ២$ និង៥$ នៅចាយបាន ក្រោយពីធនាគារជាតិនៃកម្ពុជាបានប្រកាសថា ខ្លួននឹងឈប់ទទួលយកក្រដាសប្រាក់ទាំងនេះ។ មជ្ឈមណ្ឌលជាតិផ្តល់ឈាមអំពាវនាវឲ្យស្ម័គ្រចិត្តពលរដ្ឋបរិច្ចាគឈាមឡើងវិញ ក្រោយពីផ្អាកទទួលឈាមបណ្ដោះអាសន្នដោយសារជំងឺកូវីដ១៩។ មន្រ្តីអតីតគណបក្សសង្រ្គោះជាតិនៅក្នុងខេត្តកំពង់ធំ លោក ស៊ុន ធន់ ត្រូវបានចាប់ខ្លួនរួចបញ្ជូនមករាជធានីភ្នំពេញ។ កម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ការស្តារឡើងវិញសូត្រតម្បាញខ្មែរភ្ជាប់ទៅនឹងវិស័យទេសចរណ៍»។ ព័ត៌មានអន្តរជាតិសំខាន់ៗមានដូចតទៅ៖ លោកប្រធានាធិបតី ត្រាំ សរសើរការឆ្លើយតបរបស់ឆ្មាំការពារជាតិសហរដ្ឋអាមេរិកចំពោះភាពចលាចលបច្ចុប្បន្ន ខណៈដែលការតវ៉ាទាក់ទិននឹងការស្លាប់របស់លោក George Floyd នៅបន្តធ្វើក្នុងសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបញ្ជូនថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីនចំនួន២លានដូសទៅប្រទេសប្រេស៊ីលដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ ប្រទេសហ្វីលីពីនបើកសេដ្ឋកិច្ចឡើងវិញដើម្បីបញ្ចៀសបញ្ហាសេដ្ឋកិច្ច និងព័ត៌មានអន្តរជាតិមួយចំនួនទៀត៕
កម្មវិធីនីមួយៗ
-
29 ធ្នូ 2020ព័ត៌មានពេលរាត្រី
-
28 ធ្នូ 2020ព័ត៌មានពេលរាត្រី៖ ២៨ ធ្នូ ២០២០
-
27 ធ្នូ 2020ព័ត៌មានពេលរាត្រី៖ ២៧ ធ្នូ ២០២០
-
26 ធ្នូ 2020ព័ត៌មានពេលរាត្រី
-
25 ធ្នូ 2020ព័ត៌មានពេលរាត្រី៖ ២៥ ធ្នូ ២០២០
-
24 ធ្នូ 2020ព័ត៌មានពេលរាត្រី៖ ២៤ ធ្នូ ២០២០