ព័ត៌មានអំពីកម្ពុជាមានដូចតទៅ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថា អ្នកទោសដែលជាប់ពន្ធនាគារជិតផុតកាលកំណត់ អាចនឹងត្រូវពិចារណាដោះលែង ប៉ុន្តែត្រូវស្ថិតក្រោមការតាមដានរបស់សមត្ថកិច្ច។ អ្នកឃ្លាំមើលថា សកម្មភាពវៀតណាមនិងថៃថ្មីៗនេះនៅតាមព្រំដែន ជាការរំលោភបូរណភាពកម្ពុជា។ សមត្ថកិច្ចចាប់មនុស្ស២៧នាក់នៅកន្លែងជល់មាន់និងលេងអាប៉ោង តែដោះលែងវិញក្រោយពី«ធ្វើការអប់រំ និងធ្វើកិច្ចសន្យា»។ ព័ត៌មានអន្តរជាតិមានដូចតទៅ៖ ករណីស្លាប់ដោយសារជំងឺកូវីដ១៩នៅទូទាំងពិភពលោកកើនឡើងដល់៣ សែន ៥ ម៉ឺន នាក់។ ទិន្នន័យហ្វេសប៊ុក ជួយតាមដានមើលការរាតត្បាតនៃជំងឺកូវីដ១៩។ លោក Trump នឹងប្រកាសអំពីវិធានការដ៏ខ្លាំងក្លាទាក់ទិននឹងសំណើច្បាប់ហុងកុងនៅសប្ដាហ៍នេះ។ ភាពចលាចលនយោបាយនៅហុងកុងប៉ះពាល់ដល់ទីផ្សារភាគហ៊ុនអាស៊ី។ ប្រធានាធិបតីតៃវ៉ា់ន់សន្យាផ្ដល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋហុងកុង។ ប៉ូលិសក្រុងហុងកុងបានបិទជុំវិញបរិវេណសភា មុនពេលការបោះឆ្នោតលើសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសមួយ ដែលចាត់ទុកការមិនគោរពភ្លេងជាតិចិនជាបទឧក្រិដ្ឋ។ អង្គការ Human Rights Watch ថា ផ្ទះ ២០០ ខ្នង ត្រូវភ្លើងឆេះនៅរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា។ ទីភ្នាក់ងារ NASA សិក្សាលើមីក្រុបរបស់អវកាសយានិកដែលមកពីស្ថានីយ៍អវកាស ដើម្បីការពារសុខភាពរបស់អវកាសយានិក។ ប្រទេសជាង៦០ បានសន្យាផ្តល់ប្រាក់ប្រហែល ៣ ពាន់ ៤ រយលានដុល្លារ ដើម្បីជួយជនភៀសខ្លួនវ៉េណេហ្ស៊ុយអេឡា និងព័ត៌មានអន្តរជាតិមួយចំនួនទៀត៕