Hello VOA សុខភាព៖ ជំងឺធ្លាក់ទឹកចិត្ត(ភាគទី២) ផ្តោតលើវិធីព្យាបាលនិងការទប់ស្កាត់ការធ្វើអត្តឃាត
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅសហរដ្ឋអាមេរិក និងលោក ឈឹម សុធារ៉ា វេជ្ជបណ្ឌិតឯកទេសខាងជំងឺផ្លូវចិត្តនៅកម្ពុជាបានថ្លែងថា ការព្យាបាលជំងឺធ្លាក់ទឹកចិត្តគឺត្រូវផ្អែកលើកត្តាសំខាន់ៗបី ដែលណ្តាលឲ្យកើតជំងឺនេះ។ ទីមួយគឺកត្តាជីវសាស្ត្រដែលតម្រូវឲ្យប្រើឱសថ។ ចំណែកទីពីរនិងទីបី គឺកតា្តចិត្តសាស្រ្តនិងសង្គមតម្រូវឲ្យអ្នកជំងឺជួបជាមួយអ្នកប្រឹក្សា ឬអ្នកចិត្តសាស្ត្រដើម្បីជួយអ្នកជំងឺឲ្យមើលឃើញពីរបួសរបស់ខ្លួន និងផ្លាស់ប្តូរការគិតពីអវិជ្ជមានមកវិជ្ជមានវិញ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ១៦ មេសា ២០២០)