បទសម្ភាសន៍ VOA៖ សាលាក្តីខ្មែរក្រហមបន្ថែមសហព្រះរាជអាជ្ញាបម្រុងអន្តរជាតិថ្មីមុនបញ្ចប់ប្រតិបត្តិការ
សាលាក្តីខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិ កំពុងរៀបចំដំណើរការបញ្ចប់ដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ជាមួយនឹងការតែងតាំងសហព្រះរាជអាជ្ញាបម្រុងអន្តរជាតិថ្មី ក្នុងពេលសំណុំរឿង០០២ វគ្គ២ កំពុងដំណើរការ ដល់ដំណាក់កាលចុងក្រោយ ហើយសំណុំរឿងបន្ថែម០០៣ និង ០០៤ ស្ថិតនៅ ក្រោមការប្រទាញប្រទង់គ្នាសម្រាប់ជនសង្ស័យខ្លះ ខណៈដែលជនសង្ស័យខ្លះត្រូវ បានទម្លាក់បទចោទ ដោយសារតែមិនស្ថិតនៅក្នុងដែនយុត្តាធិការរបស់តុលាការ។ លោក សុខ ខេមរា នៃ VOA បានសម្ភាសលោក នេត្រ ភត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមតាមទូរស័ព្ទកាលពីថ្ងៃទី១៣ ខែមីនា អំពីរឿងនេះ។ សូមលោកអ្នកស្តាប់កិច្ចសម្ភាសន៍នេះដូចតទៅ។