ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ឈ្នះការបោះឆ្នោតបឋមនៅរដ្ឋ Michigan ដែលពង្រឹងការនាំមុខរបស់លោក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោកJoe Biden អតីតអនុប្រធានាធិបតី បានពង្រឹងឋានៈរបស់គាត់ជាអ្នកនាំមុខក្នុងការប្រជែងយកតំណែងបេក្ខជនប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យដោយទទួលបានសំឡេងឆ្នោតគាំទ្រក្នុងគណបក្សនៅក្នុងរដ្ឋសំខាន់ៗកាលពីថ្ងៃអង្គារ។ លោក Biden បានឈ្នះនៅរដ្ឋ Missouri និង Mississippi ហើយឈ្នះលោកBerners Sanders សមាជិកព្រឹទ្ធសភាក្នុងការបោះឆ្នោតដ៏សំខាន់នៅ Michigan។ លោក Mike O’Sullivan បានរាយការណ៍ថា អ្នកទាំងពីរមានសំឡេងស្នើគ្នាក្នុងរដ្ឋវ៉ាស៊ីនតោន ខណៈកំពុងរាប់សន្លឹកឆ្នោត។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕

XS
SM
MD
LG