ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តំបន់​បច្ចេកវិទ្យា Silicon Valley អាមេរិក​ត្រៀម​ប្រឆាំង​ការ​គំរាម​ពី​ Deepfake សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ភាពយន្ត​​​ដែល​​ប្រើ​បច្ចេកវិទ្យា​ទំនើប​និង​អាច​​បង្ហាញ​​តួអង្គ​ Princess Leia ​ក្នុង​ភាពយន្ត Star Warsដែល​​គេ​ដឹង​ថា​បាន​​ស្លាប់​ទៅ​ហើយ ឲ្យ​ទៅ​​ជា​រស់​ឡើង​វិញ ឬ​បង្ហាញ​រូប​វីដេអូ​តារាភាពយន្ត​​​​វ័យ​ចំណាស់​លោក Robert De Niro​ ឲ្យ​ទៅ​ជា​រូបភាព​​លោក​​កាល​នៅ​ក្មេង​វិញ​នោះ​ អាច​ធ្វើ​ឲ្យ​អ្នក​ទៅ​មើល​កុន​មាន​រីករាយ។ ​ប៉ុន្តែ​ក្តី​បារម្ភ​ថា​ បច្ចេកវិទ្យា​ដូច​គ្នា​នេះ​អាច​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​​ជា​មធ្យោបាយ​ញុះញង់​ឲ្យ​មាន​ចលាចល​នៅ​ក្នុង​អំឡុង​ការ​បោះឆ្នោត​ណា​មួយ បាន​នាំ​ឲ្យ​មាន​ការ​ដាក់​បម្រាម​មិន​ឲ្យ​ចែកចាយ​អ្វី​ដែល​ហៅ​ថា «វីដេអូ​ក្លែងក្លាយ​ដែល​មើល​ទៅ​ដូច​ពិត‍» ឬ deepfake នៅ​លើ​បណ្តាញ​សង្គម និង​ដែល​បាន​ជំរុញ​ឲ្យ​ការ​ប្រញាប់​ប្រញាល់​ដើម្បី​បង្កើត​ឧបករណ៍​ ដែល​អាច​រក​ឃើញ​វីដេអូ​ក្លែង​ក្លាយ​ទាំង​នេះ​បាន​ឆាប់។ លោក Matt Dibble ជូន​សេចក្តី​រាយការណ៍​ពី​ទី​ក្រុង​សាន់​ហ្វ្រាន់ស៊ិស្កូ។ លោក សឹង សុផាត​ ជូន​សេចក្តី​ប្រែសម្រួល។

XS
SM
MD
LG