ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ប្រធានាធិបតី​ខាង​បក្ស​ប្រជាធិបតេយ្យ​វាយប្រហារ​លើ​លោក Bloomberg


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អតីត​អភិបាល​ក្រុងញ៉ូវយ៉ក​លោក Michael Bloomberg គឺ​ជា​គូប្រជែង​សំខាន់​មួយ​របស់​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្សប្រជាធិបតេយ្យ​ នៅ​អំឡុង​ការជជែក​ដេញដោល​ ដែល​លោក​បាន​ចូលរួម​ជា​លើក​ទីមួយ​ កាល​ពី​ថ្ងៃពុធ​ទី១៩ ខែកុម្ភៈ​កន្លង​ទៅ នៅក្នុង​ទីក្រុង Las Vegas​ រដ្ឋ Nevada។ លោក Bloomberg បាន​ទទួល​ការគាំទ្រ​កាន់​តែ​ខ្លាំង​ បន្ទាប់​ពី​លោក​បាន​ចំណាយ​ប្រាក់​រាប់រយ​លានដុល្លារ​ទៅ​លើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​តាម​ទូរទស្សន៍​ ហើយ​មិន​យូរ​ប៉ុន្មាន​ លោក​បាន​ឈរ​ជា​បេក្ខជន​នៅ​លេខ​រៀង​ទីពីរ ​នៅក្នុង​ការស្ទង់មតិ​ជាតិ​មួយ​ចំនួន​ បន្ទាប់​ពី​លោក Bernie Sanders​ សមាជិកព្រឹទ្ធ​សភា​ប្រចាំ​រដ្ឋ Vermont។ លោក Bloomberg​ ដឹង​ថា ​លោក​ស្ថិត​ក្នុង​ចំណោម​ក្រុម​អ្នកនយោបាយ​កណ្តាល​និយម​ ដែល​កំពុង​ព្យាយាម​ទាក់ទាញ​ការ​គាំទ្រ​ពី​ក្រុម​អ្នកគាំទ្រ​របស់​លោក Sanders ដែល​បាន​ចាត់ទុក​ខ្លួន​លោក​ថា​ជា​អ្នក​សង្គម​និយម​ប្រជាធិបតេយ្យ​ដែល​មាន​គាំទ្រ​កាន់​តែ​ខ្លាំង​ពី​ក្រុម​នយោបាយ​ចម្រើន​និយម​នៃ​គណបក្ស​ប្រជាធិបតេយ្យ។ លោក​ Jim Malone អ្នកឆ្លើយឆ្លង​ព័ត៌មាន​ជាតិ​របស់ VOA រាយការណ៍​អំពី​រឿងនេះ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែ​សម្រួល។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG