កម្ពុជា៖ ៤០ឆ្នាំក្រោយអំពើប្រល័យពូជសាសន៍
កម្មវិធី Plugged In with Greta Van Susteren បានទៅដល់ប្រទេសកម្ពុជាដើម្បីស្វែងយល់ថាតើបច្ចេកវិទ្យានិងប្រជាជនវ័យក្មេងកំពុងព្យាយាមយកឈ្នះលើប្រវត្តិសាស្ត្រសង្គ្រាមនិងអំពើប្រល័យពូជសាសន៍យ៉ាងដូចម្តេច។ អ្នកស្រី Greta បាននិយាយជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺលោក ឆាំង យុ នាយកប្រតិបត្តិមជ្ឈមណ្ឌលឯកសារកម្ពុជា អ្នកស្រី រស់ សុភាព នាយិកាប្រតិបត្តិអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។