អ្នកស្រី Pelosi និងលោក Trump ប្រឆាំងគ្នាក្នុងឆ្នាំបោះឆ្នោត២០២០នេះ
ការព្យាយាមរបស់គណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកក្នុងការដកលោកប្រធានាធិបតី Donald Trump ចេញពីតំណែងចំពោះការចោទប្រកាន់ថាលោកបានបំពានអំណាចខ្លួនឯងនិងរារាំងដល់រដ្ឋសភាក្នុងការស៊ើបអង្កេត បានបរាជ័យនៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីដើមខែនេះ ហើយបច្ចុប្បន្ននេះលោកប្រធានាធិបតីកាន់តែមានប្រជាប្រិយភាពខ្លាំងក្លាជាងមុន។ ក៏ប៉ុន្តែអ្នកស្រី Nancy Pelosi ប្រធានរដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យនៅតែបន្តរិះគន់លោក Trump ចំពោះអ្វីដែលអ្នកស្រីនិយាយថា គឺជា«ការអះអាងជាសាធារណៈនូវរឿងមិនពិត»។ អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំនៅរដ្ឋសភា រាយការណ៍អំពីទំនាក់ទំនងរវាងសេតវិមាននិងរដ្ឋសភាសហរដ្ឋអាមេរិក។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕