Hello VOA សំឡេងជំនាន់ថ្មី៖ សកម្មជនបរិស្ថានបំពេញចំណុចខ្វះខាតរបស់រដ្ឋាភិបាលក្នុងការការពារធនធានធម្មជាតិ
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មជនបរិស្ថាននៅខេត្តកោះកុង លោក ឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់ ចំណែកសកម្មជនបរិស្ថានមួយចំនួនទៀតត្រូវរងការគំរាមកំហែង និងចាប់ខ្លួនដាក់ពន្ធនាគារជាដើម។ កញ្ញា លីម គីមស័រ និងលោក ថុន រដ្ឋា សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ លើកឡើងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា កាងារជាសកម្មជនបរិស្ថានប្រឈមនឹងគ្រោះថ្នាក់ច្រើន តែថាជាក្រុមមនុស្សដែលបំពេញចំណុចខ្វះខាតរបស់រដ្ឋាភិបាលក្នុងការការពារធនធានធម្មជាតិ។ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៧ កុម្ភៈ ២០២០)