ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA ពិសេស៖ ការយល់​ដឹង​ពី​មេរោគ​កូរ៉ូណាវីរុស​ថ្មី និង​វិធីការពារ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ជំនាញ​វេជ្ជសាស្ត្រ គឺ​លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា កូរ៉ូណាវីរុស​មាន​អាការៈ​ដូច​ទៅ​នឹង​មេរោគ​ផ្តាសាយ​ដែរ ប៉ុន្តែ​មេរោគ​នេះ​មាន​លក្ខណៈ​សាហាវ​ជាង​ដោយសារ​វា​អាច​ទៅ​បំផ្លាញ​សួត​អ្នកជំងឺ និង​បណ្តាល​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត។ វិធី​ការពារ​កុំ​ឲ្យ​ឆ្លងមេរោគ​នេះ ក៏​មិន​ខុសគ្នា​ពី​ការការពារ​ពី​មេរោគ​ផ្តាសាយ​ដែរ។ ការលាងដៃ​នឹង​សាប៊ូ​ឲ្យ​បាន​ញឹកញាប់ កុំ​នៅ​ជិត​អ្នកជំងឺ​ដែល​មាន​ផ្ទុកមេរោគ យក​ប្រដាស​ខ្ទប់​មាត់​ពេល​ក្អក ឬ កណ្តាស់ ហើយ​ប្រសិន​បើ​មាន​អាការៈ​ក្តៅខ្លួន ឈឺក​ ហៀរសំបោរ ពិបាក​ដកដង្ហើម ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ពិសេស, វ៉ាស៊ីនតោន, ៧ កុម្ភៈ ២០២០)

XS
SM
MD
LG