ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក ត្រាំ រួច​ខ្លួន​ពី​បទ​ចោទ​ប្រកាន់​ចំនួន​ពីរ​ដើម្បី​ដក​លោក​ពី​តំណែង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ពុធ​រួច​បាន​ខ្លួន​ពី​បទ​ចោទ​ប្រកាន់​ចំនួន​ពីរ​ដើម្បី​ទម្លាក់​លោក​ពី​តំណែង។ ព្រឹទ្ធសភា​ដែល​មាន​សមាជិក​ភាគ​ច្រើន​មក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​បោះឆ្នោត​សំឡេង ៥២ ទល់​នឹង ៤៨ ប្រឆាំង​នឹង​ការ​ដក​លោក ត្រាំ ចេញ​ពី​តំណែង ចំពោះ​បទ​ចោទ​ប្រកាន់​លោក​ថា​បាន​រំលោភ​អំណាច​ប្រធានាធិបតី​ ហើយ​ទទួល​បាន​សំឡេង ៥៣ ទល់​នឹង ៤៧ ប្រឆាំង​នឹង​ការ​ដក​លោក​ពី​តំណែង​ចំពោះ​បទ​ចោទ​ប្រកាន់​ថា​លោក​បាន​រារាំង​ការ​ស៊ើប​អង្កេត​របស់​សភា​ទៅ​លើ​រូប​លោក។ ការ​បោះឆ្នោត​នេះ​ធ្វើ​ឡើង​ក្រោយ​ការ​ជំនុំ​ជម្រះ​ក្តី​រយៈ​ពេល​ជិត៣សប្តាហ៍​ ដែល​បាន​បង្ហាញ​ការ​បែកបាក់​យ៉ាង​ខ្លាំង​រវាង​គណបក្ស​ទាំង​ពីរ។ ប៉ុន្តែ​បើ​តាម​ការ​រាយការណ៍​របស់​អ្នកស្រី Katherine Gypson អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​សភា​ឲ្យ​VOA ការ​ស៊ើប​អង្កេត​របស់​រដ្ឋសភា​ដែល​មាន​សមាជិក​ភាគ​ច្រើន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​នោះ​នឹង​មិន​បញ្ចប់​ដោយ​ងាយៗ​នោះ​ទេ។ អ្នកនាង ស្រេង លក្ខិណា​ ជូន​សេចក្តី​ប្រែ​សម្រួល៕

XS
SM
MD
LG