ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ប្រធានាធិបតី​កំពុង​ស្វែង​រក​សន្លឹកឆ្នោត​ពីយុវជន​ដើម​កំណើត​អាហ្វ្រិក​​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បេក្ខជន​ប្រធានាធិបតី​អាមេរិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ស្វែង​រក​ការ​គាំទ្រ​ពីក្រុម​អ្នក​បោះឆ្នោត​សំខាន់ៗ​គឺ​ជនជាតិ​អាមេរិក​ដើម​កំណើត​អាហ្វ្រិក។​ ទោះ​ជា​ការ​ស្ទង់​មតិ​បង្ហាញ​ថា​ លោក​Joe Biden ​អតីត​អនុ​ប្រធានាធិបតី​​មាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សហគមន៍​អាហ្វ្រិក​អាមេរិក​ជា​ទូទៅ​ក៏ដោយ​ ​ក៏​យុវជន​ស្បែក​ខ្មៅ​មួយ​ចំនួន​និយាយ​ថា​ ​ពួក​គេ​មិន​មាន​ការ​ចាប់​អារម្មណ៍​នឹង​​គណបក្ស​ប្រជា​ធិបតេយ្យ​ទេ​ ​ហើយ​មិន​បាន​សម្រេច​ចិត្ត​ថា​ នឹង​គាំទ្រ​អ្នក​ណា​ទេ។ ​លោក ​Chris Simkins ​នៃ​ VOA ​រាយ​ការណ៍​ពី​សាកលវិទ្យាល័យ​ដែល​មាន​សិស្ស​ស្បែក​ខ្មៅ​ភាគ​ច្រើន​នៅ​រដ្ឋ​ South Carolina​ ជា​រដ្ឋទី​៤ ដែល​រៀបចំ​ប្រកួត​ប្រជែង​ការ​តែង​តាំង​អ្នក​ដែល​នឹង​កំណត់​ថា ​តើ​​បេក្ខជន​គណបក្ស​ប្រជា​ធិបតេយ្យ​មួយ​ណា​នឹង​ប្រកួត​ប្រជែង​នឹង​លោក​ដូណាល់ត្រាំ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០។​ លោកពិន ស៊ីសុវណ្ណ​ជូនសេចក្តី​ប្រែសម្រួល។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG