សមាជិកសភាខាងប្រជាធិបតេយ្យចោទថាលោកត្រាំបាន«រៀបផែនការ»ដាក់សម្ពាធលើអ៊ុយក្រែន
សមាជិកសភាគណបក្សប្រជាធិបតេយ្យកាលពីពុធបានចោទប្រកាន់លោកប្រធានាធិបតី Donald Trump ថាបានរៀប«ផែនការពុករលួយ»ដើម្បីដាក់សម្ពាធលើកប្រទេសអ៊ុយក្រែនឲ្យស៊ើបអង្កេតលោកអតីតអនុប្រធានាធិបតី Joe Biden គូប្រជែងនាំមុខរបស់លោកនៅក្នុងការបោះឆ្នោតឆ្នាំ២០២០នេះ។ នៅក្នុងថ្ងៃទី១នៃការថ្លែងអំណះអំណាងចំពោះមុខសមាជិកព្រឹទ្ធសភា១០០រូប ដែលត្រូវសម្រេចថាតើនឹងត្រូវដកហូតលោកត្រាំចេញពីតំណែងឬយ៉ាងណា តំណាងរាស្ត្រលោក Adam Schiff ថ្លែងថា ការបោះឆ្នោតអំពីការចោទទាំងពីរករណីដើម្បីដកតំណែងប្រធានាធិបតីនេះ នឹងកំណត់កិត្តិនាមសហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិ។ អ្នកឆ្លើយឆ្លងព័ត៌មាននៃ VOA ប្រចាំសភាសហរដ្ឋអាមេរិកគឺអ្នកស្រី Katherine Gypson រាយការណ៍អំពីរឿងនេះ ហើយលោក សឹង សុផាត ជូនសេចក្តីប្រែសម្រួល។
កម្មវិធីនីមួយៗ
-
២៦ វិច្ឆិកា ២០២៤
លោក Donald Trump រួចផុតពីការចោទប្រកាន់សហព័ន្ធ