បទសម្ភាសន៍ VOA៖ ការគំរាមកំហែងនៃការផ្ទុះឆ្លងរាលដាលមេរោគ Coronavirus
ការផ្ទុះឆ្លងរាលដាលមេរោគ Coronavirus ដែលមានប្រភពកើតចេញពីទីក្រុង Wuhan ប្រទេសចិនកំពុងឆ្លងរាលដាលទៅដល់ប្រទេសចំនួនដូចជាវៀតណាម ថៃ សិង្ហបុរី កូរ៉េខាងត្បូង ជប៉ុន រួមទាំងសហរដ្ឋអាមេរិកផងដែរ។ ការផ្ទុះឆ្លងរាលដាលនេះកើតឡើងនៅប៉ុន្មានថ្ងៃ មុនថ្ងៃចូលឆ្នាំចិនមកដល់ គឺជាពេលដែលប្រជាជនចិនរាប់លាននាក់ធ្វើដំណើរទៅចូលរួមពិធីបុណ្យជាមួយក្រុមគ្រួសាររបស់ពួកគេ។ លោកវេជ្ជបណ្ឌិត តាំង តេកហុង ដែលជាវេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍រស់នៅសហរដ្ឋអាមេរិក បានផ្តល់បទសម្ភាសន៍ដល់ VOA អំពីរបៀបនៃការឆ្លងមេរោគ Coronavirus និងវិធីការពារដើម្បីបញ្ចៀសកុំឲ្យឆ្លងមេរោគដ៏សាហាវនេះ។ សូមស្តាប់បទសម្ភាសន៍រវាងអ្នកស្រី ស៊ូ ពេជ្រចិន្តានៃ VOA និងលោកវេជ្ជបណ្ឌិតតាំង តេកហុង ដែលមានខ្លឹមសារដើមទាំងស្រុងដូចតទៅ៕