Hello VOA សុខភាព៖ ជំងឺមហារីកដោះ (ភាគទី២) វិធីព្យាបាលនិងការបង្ការ
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅសហរដ្ឋអាមេរិក និងលោក ព្រាប ឡី វេជ្ជបណ្ឌិតខ្មែរនៅប្រទេសកម្ពុជាបានថ្លែងថា របៀបព្យាបាលជំងឺមហារីកដោះ គេត្រូវជ្រើសរើសតាមប្រភេទមហារីក ដំណាក់កាល កម្រិត ទំហំ និងតើកោសិកាមហារីកអាចប្រែប្រួលក្រោមអនុភាពអ័រម៉ូនឬក៏អត់។ អ្នកជំនាញណែនាំឲ្យស្ត្រីស្គាល់ចំណាំនិងយល់ច្បាស់ពីដោះរបស់ខ្លួនឯង ស្គាល់សុខភាពទូទៅរបស់ដោះ យល់ពីផលប្រយោជន៍ និងត្រូវស្ទាបដោះរកមហារីកខ្លួនឯងជាប្រចាំ ហើយប្រសិនបើដឹងថា មានសាច់ដុំ នោះត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ១៦ មករា ២០២០)