Hello VOA៖ អ.ស.ប លើកកម្ពស់សិទ្ធិរបស់ពលករនៅទិវាចំណាកស្រុកពិភពលោក
អង្គការសហប្រជាជាតិ បានផ្តោតសំខាន់នៅទិវាចំណាកស្រុកពិភពលោក លើសិទ្ធិពលករចំណាកស្រុកទាំងអស់ឲ្យទទួលបានការការពារសិទ្ធិមនុស្សគ្រប់បែបយ៉ាងដូចពលរដ្ឋនានាដែរ ដោយសារនៅពេលនេះ មានពលរដ្ឋចំនួន២៧២លាននាក់នៅលើពិភពលោកបានចាកចេញពីលំនៅដ្ឋានទៅធ្វើការនៅក្រៅប្រទេស។ អ្នកស្រី មូរ សុខហួរអនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេប្រចាំខែថា គណបក្សរបស់អ្នកស្រីកំពុងរៀបចំបណ្តាញ ដើម្បីការពារផលប្រយោជន៍ពលករចំណាកស្រុកនៅប្រទេសថៃ ដើម្បីជួយពួកគេឱ្យមានសំឡេងឡើងនិងស្តារកិត្តិយសរបស់ពួកគេ ក្នុងពេលធ្វើការនៅទីនោះដោយមិនទុកចោលពួកគេទេ។ មានពលរដ្ឋកម្ពុជាជាង២លាននាក់បានចាកចេញពីស្រុកទៅធ្វើការនៅក្រៅប្រទេស ជាពិសេសគឺប្រទេសថៃ កូរ៉េខាងត្បូង និងម៉ាឡេស៊ីជាដើម។