បទសម្ភាសន៍ VOA៖ ទូតអាមេរិកថ្មីបញ្ជាក់ពីសារៈសំខាន់នៃការស្តារប្រជាធិបតេយ្យ
លោក W. Patrick Murphy ក្លាយទៅជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកទី១៧ ប្រចាំប្រទេសកម្ពុជា បន្ទាប់ពីលោកត្រូវបានតែងតាំងឲ្យកាន់តំណែង កាលពីខែសីហា ឆ្នំា២០១៩ កន្លងមក។ កាលពីថ្ងៃទី១៣ ខែធ្នូ លោកឯកអគ្គរដ្ឋទូត Murphy បានអញ្ជើញមកការិយាល័យព័ត៌មាន VOA ក្នុងរាជធានីភ្នំពេញ ដើម្បីផ្ដល់បទសម្ភាសន៍ដល់ កញ្ញា ផន បុប្ផា អំពីស្ថានភាពលទ្ធិប្រជាធិបតេយ្យនិង សេរីភាពព័ត៌មាននៅកម្ពុជា ទំនាក់ទំនងកម្ពុជាជាមួយអាមេរិកនិងចិន និងបេសកកម្មការទូតរបស់លោក។