លោក Gordon Sondland៖ ជំនួយទៅអ៊ុយក្រែនជាប់លក្ខខណ្ឌនឹងការស៊ើបអង្កេត
លោក Gordon Sondland មន្ត្រីទូតអាមេរិក បានប្រាប់គណៈកម្មាធិការស៊ើបអង្កេតការចោទប្រកាន់លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃពុធ ទី២១ ខែវិច្ឆិកា ថា ទោះជាលោកប្រធានាធិបតីបដិសេធក៏ដោយ ក៏ជំនួយសហរដ្ឋអាមេរិកទៅប្រទេសអ៊ុយក្រែនជាប់លក្ខខណ្ឌនឹងការស៊ើបអង្កេត ដែលផ្តល់ផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនដល់លោកប្រធានាធិបតីដែរ។ សក្ខីកម្មរបស់លោក Sondland អាចកំណត់ថា ជាចំណុចរបត់សំខាន់ក្នុងការដេញដោលចោទប្រកាន់នៅសភាអាមេរិក។ អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេនៅសភា រាយការណ៍អំពីការផ្តល់សក្ខីកម្មពុះកញ្ច្រោលដែលអាចប៉ះពាល់ការកាន់តំណែងរបស់លោក Trump ក្នុងពេលអនាគត ហើយលោកពិន ស៊ីសុវណ្ណ ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕
កម្មវិធីនីមួយៗ
-
៣០ វិច្ឆិកា ២០២៤
បញ្ហាអាទិភាពក្នុងអាណត្តិទី២របស់រដ្ឋបាលលោក Donald Trump
-
២៨ វិច្ឆិកា ២០២៤
ការទិញយករោងចក្រ US Steel ដោយបរទេស លែងសូវចម្រូងចម្រាសក្រោយការបោះឆ្នោត