Hello VOA សំឡេងជំនាន់ថ្មី៖ យុវជនចង់ឃើញអ្នកនយោបាយធ្វើជាគំរូតាមរយៈការចរចារដើម្បីដោះស្រាយបញ្ហាសង្គម
ស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្នកំពុងមានភាពតានតឹងដោយសារវោហារសាស្រ្ត និងសកម្មភាពរបស់អ្នកនយោបាយ ដែលមិនខុសគ្នាប៉ុន្មានពីស្ថានភាពនយោបាយអាណត្តិមុនៗ ចាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៩៨មក។ កញ្ញា យ៉ាង លាភា មន្រ្តីកម្មវិធីជាន់ខ្ពស់គម្រោងសិទ្ធិអំណាចស្រ្តី និងយុវជនក្នុងភាពជាអ្នកដឹកនាំនៃអង្គការតម្លាភាពកម្ពុជា លើកឡើងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា យុវជនចង់ឃើញអ្នកនយោបាយគ្រប់គណបក្សបញ្ឈប់ការចង់ឈ្នះរៀងខ្លួនហើយចាប់ដៃគ្នាដើម្បីតម្កល់ប្រយោជន៍ជាតិជាធំ៕ (កញ្ញា កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ១៨ វិច្ឆិកា ២០១៩)