ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ទីរ​ពិសោធន៍​បណ្ដែត​ទឹក​តាមដាន​ពិនិត្យ​គុណភាព​ទឹក​ទន្លេ Potomac


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មន្ទីរ​ពិសោធន៍​នៅ​លើ​នាវា​មួយ​គ្រឿង​នៅ​លើ​ទន្លេ Potomac កំពុង​ពិនិត្យ​មើល​គុណភាព​ទឹក​ទន្លេ​នេះ ដែល​ហូរ​កាត់​តាម​រដ្ឋធានី​វ៉ាស៊ីនតោន និង​តំបន់​ជុំវិញ។ អង្គការ Potomac Riverkeeper Network ដែល​ជា​អង្គការ​បរិស្ថាន​ក្នុង​ស្រុក កំពុង​ប្រមូល​សំណាក​ទឹក​នៅ​តាម​កន្លែង​មួយ​ចំនួន ដើម្បី​ពិនិត្យ​រក​បរិមាណ​បាក់តេរី​ដែល​បណ្ដាល​ឲ្យ​មាន​ការ​បំពុល​ទឹក។ គេ​នឹង​ប្រើ​ទិន្នន័យ​នេះ​ដើម្បី​ជួយ​សម្អាត​កន្លែង​បំពុល​នានា​នៅ​ពេល​អនាគត និង​ដើម្បី​ផ្ដល់​ដំណឹង​ដល់​សាធារណជន​ថា​នៅ​ពេល​ណា​ដែល​ពួក​គេ​អាច​ហែល​ទឹក​ទន្លេ​នេះ​បាន។ អ្នកស្រី Deborah Block នៃ VOA រាយការណ៍​អំពី​រឿង​នេះ​ពី​ទីក្រុង Alexandria រដ្ឋ Virginia។ លោក ភី សុភាដា ជូន​សេចក្ដី​ប្រែ​សម្រួល៕

XS
SM
MD
LG