Hello VOA សុខភាព៖ ជំងឺមហារីកមាត់ស្បូន(ភាគទី២)ការពិនិត្យមាត់ស្បូនទៀងទាត់និងទាន់ពេល អាចព្យាបាលបានត្រឹមត្រូវ
អ្នកជំនាញវេជ្ជសាស្ត្រ គឺលោក តាំង តេកហុង និងលោក សៀង សេង វេជ្ជបណ្ឌិតខ្មែរនៅសហរដ្ឋអាមេរិកបានថ្លែងថា ជំងឺមហារីកមាត់ស្បូនចែកជា៤ដំណាក់កាលពីស្រាលទៅធ្ងន់ ដូច្នេះការព្យាបាលក៏មានភាពស្មុគស្មាញទៅតាមដំណាក់កាលរបស់ជំងឺដែរ។ ការការពារជំងឺមហារីកមាត់ស្បូនឲ្យមានប្រសិទ្ធភាព គឺចាំបាច់ត្រូវចាក់វ៉ាក់ស៊ាំងបង្ការឲ្យបានគ្រប់ចំនួន និងត្រូវពិនិត្យមាត់ស្បូនឲ្យបានទៀតទាត់៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ១៧ តុលា ២០១៩)