ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រួសារ​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ ហៅ​ការ​តាម​ចាប់ខ្លួន​កូន​របស់​ខ្លួន​ថា​អយុត្តិធម៌


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ឈុន វាន អាយុ​៣០​ឆ្នាំ អតីត​ជំទប់​ទី​២​ឃុំ​ក្ដី​រុន ស្រុក​ពួក​ខេត្ត​សៀមរាប មក​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់​ខ្លួន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​«រួមគំនិតក្បត់» ក្នុង​ការ​គាំទ្រ​ការ​វិលត្រឡប់​មក​វិញ​របស់​លោក សម រង្ស៊ី។ ពី​ក្រៅ​ប្រទេស លោក ឈុន វាន បាន​ថ្លែង​ប្រាប់​វីអូអេ​ថា​ការចោទប្រកាន់​របស់​តុលាការ​ខេត្ត​សៀមរាប គឺ​ជា​ការ​ដាក់​គំនាប​និង​បំភិត​បំភ័យ​រូប​លោក ដោយ​លោក​ចាត់​ទុក​តុលាការ​ជា​ឧបករណ៍​របស់​អ្នក​នយោបាយ។ ចំណែក​ឪពុក​របស់​លោក ឈុន វាន គឺ​លោក ចេក ឈុន បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ ថា​អយុត្តិធម៌​សម្រាប់​កូន​ប្រុស​របស់​លោក ដែល​សព្វថ្ងៃ​នេះ​កំពុង​គេចខ្លួន​នៅ​ក្រៅ​ប្រទេស ដោយ​បន្សល់​ទុក​កូន​ពីរ​នាក់​ឱ្យ​នៅ​ជាមួយ​លោក។ លោក ស៊ុន ណារិន រាយការណ៍​ពី​ខេត្ត​សៀមរាប​ ដូចតទៅ៖

XS
SM
MD
LG