ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បើ​សិន​ជា​មាន​ការ​ស៊ើប​អង្កេត​ចោទ​ប្រកាន់​ទម្លាក់​លោក ត្រាំ លោក​ពឹង​ផ្អែក​លើ​សមាជិក​គណបក្ស​សាធារណរដ្ឋ​ឲ្យ​ជួយ​សង្គ្រោះ​លោក


បើ​សិន​ជា​មាន​ការ​ស៊ើប​អង្កេត​ចោទ​ប្រកាន់​ទម្លាក់​លោក ត្រាំ លោក​ពឹង​ផ្អែក​លើ​សមាជិក​គណបក្ស​សាធារណរដ្ឋ​ឲ្យ​ជួយ​សង្គ្រោះ​លោក
សូម​រង់ចាំ
Embed

No media source currently available

0:00 0:03:21 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​បក្ស​ប្រឆាំង​កំពុង​បន្ត​ការ​ស៊ើប​អង្កេត​របស់​ពួក​គេ​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ​ត្រាំ ចេញ​ពី​តំណែង​ បើ​ទោះ​បី​ជា​រដ្ឋបាល​របស់​លោក​ ត្រាំ កំពុង​រារាំង​សាក្សី​សំខាន់ៗ​មិន​ឲ្យ​ផ្តល់​សក្ខីកម្ម​និង​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ផ្តល់​ឯកសារ​ក៏​ដោយ។ ទី​បំផុត សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រហែល​អាច​បោះឆ្នោត​ទម្លាក់​លោក ត្រាំ ពាក់ព័ន្ធ​នឹង​កិច្ចការ​របស់​លោក​ជាមួយ​នឹង​អ៊ុយក្រែន​ នៅ​ក្នុង​សភា​តំណាងរាស្ត្រ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​មាន​សំឡេង​ភាគ​ច្រើន។ ការណ៍​នេះ​នឹង​​នាំ​ឲ្យ​មាន​ការ​ជំនុំ​ជម្រះ​ក្តី​នៅ​ក្នុង​ព្រឹទ្ធសភា​ ទី​ដែល​លោក​ប្រធានាធិបតី​និង​ក្រុម​អ្នក​គាំទ្រ​របស់​លោក​មាន​ប្រៀប​ ហើយ​ដែល​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ទំនង​នឹង​បោះឆ្នោត​ឲ្យ​លោក​រួច​ខ្លួន។ លោក Jim Malone អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ជាតិ​របស់ VOA រាយការណ៍​បន្ថែម​អំពី​ប្រព័ន្ធ​ការពារ​នយោបាយ​របស់​លោក​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ អ្នកនាង ស្រេង លក្ខិណា ជូន​សេចក្តី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG