Hello VOA សុខភាព៖ ជំងឺមហារីកមាត់ស្បូន(ភាគទី១) ការធ្វើពិនិត្យមាត់ស្បូនឲ្យបានទៀងទាត់ជួយបង្កាកុំឲ្យកើតជំងឺមហារីកមាត់ស្បូន
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង និងលោក សៀង សេង វេជ្ជបណ្ឌិតខ្មែរនៅសហរដ្ឋអាមេរិកបានថ្លែងថា ជំងឺមហារីកមាត់ស្បូន គឺជាជំងឺដែលអាចបង្ការបាន។ ការដឹងពីមូលហេតុបង្ក និងរោគសញ្ញាសំខាន់ៗនៃជំងឺមហារីកនេះអាចជួយឲ្យគេអាចទប់ស្កាត់កុំឲ្យជំងឺនេះវិវត្តន៍ទៅជាដំណាក់ការធ្ងន់ធ្ងរបាន។ ជាពិសេសការពិនិត្យមាត់ស្បូនឲ្យបានទៀងទាត់អាចបង្ការមិនឲ្យកើតជំងឺនេះបាន៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ១៩ កញ្ញា ២០១៩)