ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សុខភាព៖ ការ​ព្យាបាល​ជំងឺ​ហឺត​សំខាន់​ត្រូវ​ជួយ​បន្ថយ​ការ​ពិបាក​ដង្ហើម​និង​ទប់​កុំ​ឲ្យ​ជំងឺ​រើ​ឡើង​វិញ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​ លោក តាំង តេកហុង ​វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​ទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋ​អាមេរិក​ថ្លែង​ថា​ទិសដៅ​នៃ​ការ​ព្យាបាល​ជំងឺ​ហឺត​មាន​ពីរ។ ទីមួយ​គឺ​ត្រូវ​ប្រើ​ថ្នាំ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ដកដង្ហើម ហើយ​ទីពីរ​ត្រូវ​ទប់​កុំ​ឲ្យ​ជំងឺ​នេះ​រើ​ឡើងវិញ។ លោក​វេជ្ជបណ្ឌិត​បាន​ថ្លែង​បន្ត​ថា ដោយ​សារ​តែ​ជំងឺ​ហឺត​គឺ​ជា​ប្រភេទ​នៃ​អាឡែកហ្ស៊ី ដូច្នេះ​អ្នកជំងឺ​ត្រូវ​រៀនដឹង​ពី​ខ្លួនឯង ថា​តើ​បរិស្ថាន​ឬ​ក៏​សកម្មភាព​បែបណា​ដែល​បង្ក​ឲ្យ​ខ្លួន​កើត​ជំងឺ​ហឺត​គួរ​ត្រូវ​ជៀសវាង៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ១៥ សីហា ២០១៩)

XS
SM
MD
LG