ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សង្គម​ស៊ីវិល​ខ្មែរ​​ចូលរួម​កិច្ច​ប្រជុំ​របស់​អ.ស.ប.​អំពី​គោលដៅ​អភិវឌ្ឍ​ប្រកប ដោយ​ចីរភាព


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ប្រទេស​កម្ពុជា​ទទូច​ឲ្យ​មាន​ការ​ពង្រីក​ការ​យល់ដឹង​អំពី គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហ​ប្រជាជាតិ​ (អ.ស.ប.) ​ឲ្យ​បាន ទូលំ​ទូលាយ​ ការ​ពង្រីក​សំឡេង​និង​តួនាទី​អង្គការ​សង្គម​ស៊ីវិល​និង​ការ​ចូល​រួម​ពី​ភាគី​ពាក់​ព័ន្ធ​ជាច្រើន​ដើម្បី​សម្រេច​បាន​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់ អ.ស.ប. ​គឺការ​កាត់​បន្ថយ​ភាព​ក្រីក្រ​និង​ទប់ស្គាត់​ឬ​ដោះស្រាយ​បញ្ហា​សកល​ផ្សេងៗ ទៀត​នៅ​ក្នុង​ឆ្នាំ​២០៣០។ លោក​ រី សុវណ្ណា​ អ្នក​ឯកទេស​ផ្នែកច្បាប់ ​និង​គោល​នយោបាយ​នៃ​អង្គការ​គណៈ កម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា ​( គសក )​ ឬ ​ហៅថា ​Cooperation ​Committee for ​Cambodia ​(CCC) ​ត្រូវបាន​ជ្រើស​រើស​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការ​សហ​ប្រជាជាតិ ​(ECOSOC) ​ក្នុង​បុរី​ញូវយ៉ក​កាលពី​ថ្ងៃអង្គារ​ទី ១៦ ​ខែកក្កដា ​ឆ្នាំ​២០១៩ ​ដែល​មាន​បណ្តា​ប្រទេស​ជាង​១៩០​ចូលរួម។ ​លោក ​សុខ ខេមរា​ នៃ​ VOA ​បាន​ធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​លោក​ រី សុវណ្ណា ​នៅបន្ទប់​ផ្សាយ​របស់ VOA​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​កាលពី​ថ្ងៃសុក្រ​ទី១៩​ខែកក្កដា ​ឆ្នាំ​២០១៩។ ​សូមស្តាប់​កិច្ច​សម្ភាសន៍​ទាំងស្រុង​ដូច​តទៅ៖

XS
SM
MD
LG