ក្រុមតំណាងអាជីវករជាច្រើនមិនចង់រើទៅផ្សារបឹងតាម៉ោក នៅប៉ែកខាងសង្កាត់ព្រែក ភ្នៅនោះទេ ដោយសារថា ពួកគេព្រួយបារម្ភខ្លាចបាត់ចំណូល និងប៉ះពាល់ជីវភាព ពួកគេ ហើយនឹងបញ្ហាផ្សេងៗទៀត។ នេះបើតាមសេចក្តីព្រាងលិខិតរួមគ្នាមួយដែលមានស្នាមផ្តិតមេដាយរបស់ក្រុមតំណាងអាជីករផ្សារជាច្រើននាក់។
ការដាក់លិខិតនេះគឺដោយសារមានសេចក្តីរាយការណ៍ថាអាជ្ញាធរចង់រើផ្សារបន្លែ ហើយមានការសម្រេចដោយ«ស.ជ.ណ»របស់គណៈរដ្ឋមន្ត្រីមួយផងដែរ។
ទោះជាយ៉ាងណាក៏ដោយបើតាមការបញ្ជាក់របស់ក្រុមអាជីវករលក់បន្លែ និងត្រី ដែលជាតំណាងអាជីវករតវ៉ា បានឲ្យដឹងថា ប្រធានផ្សារបានកោះប្រជុំថ្ងៃនេះ ហើយប្រាប់ថា ការរើនោះគឺមានតែអ្នកលក់បន្លែបោះដុំតែប៉ុណ្ណោះ មិនមែនអ្នកលក់រាយទេ។ គេមិន ទាន់ដឹងច្បាស់ថាតើការលក់ដុំនោះនឹងរើនៅពេលណា ហើយការរៀបចំកន្លែងថ្មីនោះ មានការរៀបចំហើយឬនៅ ហើយកន្លែងចាស់ដែលអាជីវករបង់ថ្លៃតង់ នោះនឹងបាន ប្រាក់មកវិញឬយ៉ាងណាទេ។ ដោយឡែកអ្នកលក់បន្លែរាយ អាចនឹងបន្តលក់កន្លែង ដដែលបានឬទេ ប្រសិនបើអ្នកលក់ដុំត្រូវរើ។
ផ្សារដើមគរត្រូវគេស្គាល់ថាជាកន្លែងលក់បន្លែធំជាងគេបង្អស់មួយក្នុងរាជធានីភ្នំពេញ ដែលអ្នកខ្លះហៅថាកន្លែងលក់បន្លែ២៤ម៉ោង។