Hello VOA សុខភាព៖ វិធីព្យាបាលមហារីកក្រពេញប្រូស្តាតត្រូវធ្វើទៅតាមដំណាក់កាលនៃជំងឺ
អ្នកជំនាញវេជ្ជសាស្ត្រគឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅ ទីក្រុងJacksonville រដ្ឋFlorida សហរដ្ឋអាមេរិកថ្លែងថា វិធីព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតត្រូវធ្វើតាមដំណាក់កាលនៃជំងឺ អាយុ និងស្ថានភាពសុខភាពរបស់អ្នកជំងឺ។ សម្រាប់អ្នកជំងឺនៅដំណាក់កាលដំបូង គេមិនចាំបាច់ធ្វើការព្យាបាលអ្វីទេ ប៉ុន្តែគេត្រូវធ្វើការឃ្លាំមើលវាដោយប្រយ័ត្នប្រយែងឬដោយសកម្ម។ ក៏ប៉ុន្តែសម្រាប់អ្នកជំងឺដែលស្ថិតនៅដំណាក់កាលខ្លាំងជាងនេះគេអាចធ្វើការព្យាបាលដោយប្រើកាំរស្មីតែម៉្យាង ឬក៏អាចវះកាត់ក្រពេញប្រូស្តាតចេញតែម្តង៕ (អ្នកស្រីស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ២០ មិថុនា ២០១៩)