ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ បច្ចេកវិទ្យាមនុស្សយន្តអាចជួយពន្លឿនការបោសសម្អាតគ្រាប់មីនសេសសល់នៅកម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កម្ពុជានិងពិភពលោកមានគោលដៅបោសសម្អាតមីនឲ្យអស់នៅឆ្នាំ២០២៥ ប៉ុន្តែការបោសសម្អាតគ្រាប់មីននៅកម្ពុជានៅតែបន្តយឺតៗ បើទោះបីកិច្ចការនេះបានធ្វើឡើងនៅជាទ្រង់ទ្រាយធំចាប់តាំងពីឆ្នាំ១៩៩២ម៉្លេះ។ លោក រីឆាត យិម សហស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Demine Robotics ពន្យល់ថា ការប្រើបច្ចេកវិទ្យាមនុស្សយន្តដែលក្រុមហ៊ុនលោកបានបង្កើតជាមធ្យោបាយមួយដែលអាចជួយពន្លឿនដំណើរការបោសសម្អាតមីន ដើម្បីអាចមានឱកាសសម្រេចគោលដៅបោសសម្អាត​មីន​ត្រឹមឆ្នាំ២០២៥។ (សឹង សុផាត, Hello VOA សំឡេងជំនាន់ថ្មី, ភ្នំពេញ, ១៧ មិថុនា ២០១៩)

XS
SM
MD
LG