ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បច្ចេកវិទ្យា​ពិភព​និម្មិត​ឲ្យ​អ្នក​ចូល​និងធ្វើ​អន្តរកម្ម​ជាមួយ​វត្ថុ​ក្នុង​ភាពយន្ត


បច្ចេកវិទ្យា​ពិភព​និម្មិត​ឲ្យ​អ្នក​ចូល​និងធ្វើ​អន្តរកម្ម​ជាមួយ​វត្ថុ​ក្នុង​ភាពយន្ត
សូម​រង់ចាំ
Embed

No media source currently available

0:00 0:03:12 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ស្រមៃ​មើល​ថា​អ្នក​កំពុង​ដើរ​ចូល​ក្នុង​ខ្សែ​ភាពយន្ត​ឬ​ពិភព​និម្មិត​ ហើយ​អាច​ធ្វើ​អន្តរកម្ម​ជាមួយ​អ្វី​គ្រប់​យ៉ាង​ដែល​នៅ​ក្នុង​ពិភព​នៃ​ភាពយន្ត​​នោះ។ ឥឡូវ​នេះ យើង​អាច​ធ្វើ​ដូច្នេះ​បាន​ហើយ ដោយ​សមត្ថភាព​ថ្មី​ពិសេសៗ​​របស់​​ហូលីវូដ ដែល​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ពិភព​និម្មិត ឬ Virtual Reality ហៅ​កាត់​ថា VR។ ក្នុង​តម្លៃ​សំបុត្រ​២០ដុល្លារ ក្រុមហ៊ុន Dreamscape នឹង​នាំ​ទស្សនិកជន​ឲ្យ​​ឆ្លង​កាត់​ការ​ធ្វើ​ដំណើរ​ពហុ​វិញ្ញាណ​នេះ។ បច្ចុប្បន្ន​នេះ នៅ​ទីក្រុង​ Los Angeles អ្នក​បង្កើត​ភាពយន្ត​និង​បច្ចេកវិទ្យា​និយាយ​ថា ពួកគេ​គ្រោង​នឹង​បើក​កន្លែង​សម្រាប់​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ពិភព​និម្មិត VR បន្ថែម នៅ ទូទាំង សហរដ្ឋអាមេរិក ហើយ​នៅ​ទី​បំផុត​ក្នុង​បណ្ដា​ប្រទេស​ដទៃ​ទៀត​ផង​ដែរ។

XS
SM
MD
LG