ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អឺរ៉ុប​រួបរួម​ជំរុញ​រដ្ឋាភិបាល​ខ្លួន​ឲ្យ​ដោះស្រាយ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ទូទាំង​ទ្វីប​អឺរ៉ុប ពលរដ្ឋ​ធ្វើការ​តវ៉ា​ទាំង​​នៅ​តាម​ដង​ផ្លូវ​នានា និង​តាម​បណ្តាញ​អ៊ីនធឺណិត ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដើម្បី​ទាមទារ​ឲ្យ​​រដ្ឋាភិបាល​ចាត់​វិធានការ​ថែម​ទៀត​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ។ គ្រាន់តែ​កាល​ពី​ចុង​ខែ​មករា​ប៉ុណ្ណោះ​ មាន​ពលរដ្ឋ​​អឺរ៉ុប​រាប់​​ម៉ឺន​នាក់ បាន​ចូល​រួម​បាតុកម្ម​នៅ​បណ្តា​ប្រទេស​នានា​នៅ​ទូទាំង​ទ្វីប​នេះ។ ក្នុង​នោះ​រួម​មាន​ប្រទេស​បារាំង​ផង​ដែរ ដែល​មាន​មនុស្ស​ភាគ​ច្រើន​និយាយ​ថា ​ប្រធានាធិបតី Emmanuel Macron មិន​ទាន់​បាន​សម្រេច​អ្វី​ក្នុង​​កិច្ច​ប្រឹងប្រែង​របស់​លោក ដើម្បី​ធ្វើ​ឲ្យ​ផែនដី​ប្រសើរ​ឡើង​វិញ​នោះ​ទេ។ ​​អ្នកស្រី Lisa Bryant ជូន​សេចក្តី​រាយការណ៍​អំពី​រឿង​នេះ​​ពី​ទី​ក្រុង​ប៉ារីស។ លោក សឹង សុផាត ជូន​សេចក្តី​ប្រែសម្រួល៕

XS
SM
MD
LG