ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការបង្កើន​អ្នក​រើស​សំរាម​​ច្រើន​ជាង​អ្នកបោះ សំរាម​នៅ​កម្ពុជា​នឹង​លែង​មាន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ខណៈ​ដែល​បញ្ហា​សំរាម ​នៅ​តែ​ជា​ប្រធាន​បទ​ដែល​ប្រជាពល​រដ្ឋ​ខ្មែរ​ទូទៅ​លើក​យក​មក​ពិភាក្សា​ជា​រឿយៗ ​គេឃើញ​​យុវជន​មួយ​ក្រុម​កំពុង​ប្តេជ្ញា​ប្រមូល​សំរាម​ពី​លូ​ទឹក​ស្អុយ​បឹង​ត្របែក ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​តំបន់​នោះ​ក្លាយ​ជា​រមណីយដ្ឋាន។ លោក សាន ដារ៉ាវីត អ្នកផ្តើម​គំនិត​ដឹកនាំ​ក្រុម​យុវជន​ប្រមូល​សំរាម​នៅ​លូ​ទឹក​ស្អុយ​បឹង​ត្របែក​ ​ បញ្ជាក់​ក្នុង​កម្មវិធី​ Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ការ​ចូលរួម​របស់​យុវជន​ក្នុង​ការសម្អាត​សំរាម​ចេញ​ពី​ទីក្រុង នឹង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​កាត់​បន្ថយ​ការ​ចោល​សំរាម​ផ្តេសផ្តាស និង​ថា ការ​បង្កើន​ចំនួន​អ្នករើស​សំរាម​ឲ្យ​ច្រើន​ជាង​ចំនួន​អ្នកបោះ​ នោះ​សំរាម​នឹង​លែង​មាន​នៅ​កម្ពុជា៕ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៥ មេសា ២០១៩)

XS
SM
MD
LG