ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សុខភាព៖ ជំងឺ​ឫសដូងបាត​កើត​លើ​មនុស្ស​ស្ទើរ​​គ្រប់រូប​ទាំងអស់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​ លោក តាំង តេកហុង ​វេជ្ជបណ្ឌិត​ខ្មែរ​នៅ​ទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋ​អាមេរិក​ថ្លែង​ថា​ជំងឺ​ឫសដូងបាត​គ្មាន​សញ្ញា​បង្ហាញ​ឲ្យ​គេ​ដឹង​ជា​មុន​ទេ​ អ្នក​ជំងឺ​អាច​ដឹង​ថា​ខ្លួន​ថា​កើត​ជំងឺ​ឫសដូងបាត​នៅ​ពេល​ជំងឺ​នេះ​ចាប់ផ្តើម​ធ្វើទុក្ខ ដូច​ជា​មាន​ការ​ឈឺ​ចាប់​ ធ្លាក់​ឈាម​ស្រស់ៗ និង​មាន​សរសៃ​ឈាម​លាន​ចេញ​មក​ក្រៅ​តាម​ទា្វ​លាមក។ ជំងឺឫសដូងបាត​ចែក​ចេញ​ជា​បី​ប្រភេទ​ គឺ​ឫសដូងបាត​ខាងក្រៅ​ ឫសដូងបាត​ខាងក្នុង​ និង​ឫសដូង​បាត​ខាងក្នុង​ផង​និង​ក្រៅផង។ ជំងឺ​ឫសដូងបាត​ភាគច្រើន​កើត​លើ​មនុស្ស​មាន​អាយុពី៤៥ឆ្នាំទៅ៦៥ឆ្នាំ៕ (អ្នកស្រី​ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ២១ មីនា ឆ្នាំ២០១៩)

XS
SM
MD
LG