ទីកន្លែងប្រវត្តិសាស្ត្រដែលពិភពអក្សរសិល្ប៍និងពិភពនយោបាយជួបប្រសព្វគ្នា
ហាងលក់សៀវភៅ Politics and Prose ដែលមានទំហំធំល្មមនិងឯករាជ្យ ស្ថិតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ហាងលក់សៀវភៅនេះ បានលេចធ្លោខាងវប្បធម៌នៅរដ្ឋធានីរបស់សហរដ្ឋអាមេរិក។ តាំងពីបើកនៅឆ្នាំ១៩៨៤មក ហាងសៀវភៅនេះ នៅតែបន្តដំណើរការ បើទោះបីជាមានការប្រកួតប្រជែងខ្លាំងដោយសារវប្បធម៌ទិញសៀវភៅតាមអនឡាញក៏ដោយ។ ហាងសៀវភៅ Politics and Prose បានទាក់ទាញអ្នកនិពន្ធល្បីៗជាច្រើននៅជុំវិញពិភពលោក រួមមានអតីតប្រធានាធិបតីលោក Clinton និងលោក Obama អ្នកស្រី J.K. Rowling លោក Salman Rushdie និងជាងថតរូបអ្នកស្រី Annie Leibovitz ជាដើម។ អ្នកនាង Ani Chkhikvadze នៃ VOA រាយការណ៍អំពីជោគជ័យរបស់ហាងលក់សៀវភៅនេះ ហើយអ្នកនាងទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
៣០ វិច្ឆិកា ២០២៤
បញ្ហាអាទិភាពក្នុងអាណត្តិទី២របស់រដ្ឋបាលលោក Donald Trump
-
២៨ វិច្ឆិកា ២០២៤
ការទិញយករោងចក្រ US Steel ដោយបរទេស លែងសូវចម្រូងចម្រាសក្រោយការបោះឆ្នោត