ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖​ វិធីសាស្ត្រ​សម្គាល់​បន្លែ​សុវត្ថិភាព​និង​បច្ចេកទេស​កសិកម្ម​ថ្មី​ជា​គន្លឹះ​ជួយ​ពង្រីក​ទីផ្សារ​​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ទោះ​បី​កន្លង​មក​សាធារណជន​តែង​មាន​ការ​បារម្ភ​ចំពោះ​ម្ហូប​អាហារ​និង​កសិផល​ដែល​ប្រើប្រាស់​ជាតិ​គីមី​ក្នុង​ទី​ផ្សារ​កម្ពុជា ក៏​ស្ថានភាព​នេះ​មិន​ទាន់​បាន​ជំរុញ​ឲ្យ​ទីផ្សារ​បន្លែ​សុវត្ថិភាព​មាន​ការ​លូតលាស់​លឿន​ខ្លាំង​ទេ។ លោក ម៉េង សុងហោរ និងលោក ភុន រតនា សហស្ថាបនិកពីររូបនៃហាង«ផ្សារខ្មែរបន្លែធម្មជាតិ» ដែលបង្កើតឡើងនៅពាក់កណ្តាលឆ្នាំ២០១៨ ថ្លែងក្នុងកម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» កាលពីថ្ងៃទី១៨ ខែកុម្ភៈ ថា កត្តារារាំងសំខាន់ៗ គឺប្រជាពលរដ្ឋទូទៅនៅមិនទាន់មានទំនុកចិត្តចំពោះសូម្បីតែអាជីវកម្មដែលអះអាងថាផលិតនិងលក់បន្លែសុវត្ថិភាព។ ម៉្យាងទៀត តម្លៃនៃការផលិតកសិផលមានគុណភាពបែបនេះ នៅតែមានតម្លៃថ្លៃខ្ពស់ជាងបន្លែគីមី។ ប៉ុន្តែយ៉ាងនេះក្តី សហគ្រិនវ័យក្មេងទាំងពីររូបអះអាងថា បញ្ហាទាំងនេះអាចត្រូវដោះស្រាយបានបន្តិចម្តងៗ តាមការធ្វើឲ្យប្រសើរវិធីសាស្ត្រវែកញែកបន្លែសុវត្ថិភាពពីបន្លែមិនសុវត្ថិភាព និងការប្រើវិធីសាស្ត្រកសិកម្មបែបទំនើបនិងច្នៃប្រឌិតថ្មី ដែលអាចបង្កើនផលិតភាពនិងបន្ថយតម្លៃ។ ទាំងនេះជាកិច្ចប្រឹងប្រែងដោះស្រាយរបស់ហាង«ផ្សារខ្មែរបន្លែធម្មជាតិ» ដែលថែមទាំងប្រើប្រាស់ការបញ្ជាទិញនិងដឹងជញ្ជូនតាមបច្ចេកវិទ្យា app ស្មាតហ្វូនដើម្បីសម្រួលដល់អតិថិជននិងជួយជំរុញការពង្រីកទីផ្សារបន្លែធម្មជាតិក្នុងប្រទេសកម្ពុជា៕ (សឹង សុផាត, Hello VOA សំឡេងជំនាន់ថ្មី, ១៨ កុម្ភៈ ២០១៩)

XS
SM
MD
LG