ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដាយណូសឺ​ដ៏​មាន​ប្រជាប្រិយ​បំផុត​ក្នុង​ពិភពលោក ប្ដូរ​រូបរាង​ថ្មី​នៅ​​សារមន្ទីរ Field Museum ក្នុង​ទីក្រុង Chicago


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ពេល​ដែល​គេ​បាន​រកឃើញ​គ្រោង​ឆ្អឹង T- rex ដ៏​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក ​ពី​ក្នុង​ផ្ទាំង​ថ្ម ក្នុង​រដ្ឋ South Dakota សហរដ្ឋ​អាមេរិក កាលពី​ដើម​ទសវត្សរ៍​១៩៩០ គ្រោង​ឆ្អឹង​នោះ​ក៏​បាន​ចាប់ផ្តើម​ធ្វើ​ដំណើរ​ដ៏​វែងឆ្ងាយ​ដោយ​ស្របច្បាប់។ គ្រោង​ឆ្អឹង​នោះ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា Sue ដោយសារតែ​វា​ត្រូវ​បាន​រក​ឃើញ​ដោយ​អ្នកស្រី Sue Hendrickson ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​ខាង​ស្រាវជ្រាវ​ផូស៊ីល។ គ្រោងឆ្អឹង Sue ដែល​ត្រូវ​បាន​ថែរក្សា​យ៉ាង​ល្អ បាន​ក្លាយ​ទៅ​ជា​តារា​ទាក់ទាញ​ដ៏​មាន​ប្រជាប្រិយ​នៅ​ឯ​សារមន្ទីរ Field Museum ក្នុង​ទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​២០០០។ លោក Kane Farabaughនៃ VOA រាយការណ៍​ថា បន្ទាប់​ពី​ត្រូវ​បាន​កែប្រែ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ Sue បាន​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី។ អ្នកនាង ហុង ​ចិន្តា ជូន​សេចក្តី​ប្រែសម្រួល​៕

XS
SM
MD
LG