ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Pompeo រិះគន់​គោល​នយោបាយ​តំបន់​មជ្ឈិម​បូព៌ា​របស់​លោក Obama


ទាញ​យក​ពី​តំណភ្ជាប់​ដើម

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​រិះគន់​ខ្លាំងៗ​លើ​គោល​នយោបាយ​តំបន់​មជ្ឈិម​បូព៌ា​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក Barack Obama។ លោក Pompeo រិះគន់​ដូច្នេះ នៅ​ពេល​ដែល​លោក​បង្ហាញ​ពី​ទស្សនៈ​វិស័យ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump សម្រាប់​តំបន់​មជ្ឈិម​បូព៌ា។ លោក Pompeo បាន​អំពាវនាវ​ឲ្យ​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅ​តំបន់​មជ្ឈិម​បូព៌ា និង​នៅ​កន្លែង​ផ្សេង​ទៀត ប្រឹងប្រែង​បន្ថែម​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ភេរវជន​ជ្រុល​និយម​រដ្ឋ​ឥស្លាម និង​ប្រឆាំង​នឹង​អ្វី​ដែល​លោក​ហៅ​ថា «ឥទ្ធិពល​ដ៏​គ្រោះថ្នាក់‍» របស់​ប្រទេស​អ៊ីរ៉ង់។ អ្នកស្រី Cindy Saine អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ការទូត​នៃ VOA រាយការណ៍​អំពី​រឿង​នេះ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក ភី សុភាដា ជូន​សេចក្ដី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG