Hello VOA៖ សហគ្រាសសង្គមLIFE GROUP ជួយយុវជនពង្រឹងទាំងផ្លូវកាយនិងផ្លូវចិត្ត
មនុស្សម្នាក់មិនអាចជួយឲ្យសង្គមមួយរីកចម្រើនទៅមុខបានទេ គឺត្រូវការការរួមចំណែកពីមនុស្សគ្រប់រូប។ សហគ្រាសសង្គម LIFE GROUP អនុញ្ញាតឲ្យយុវជនជួបជុំគ្នា ហ៊ានលើកឡើងពីបញ្ហាផ្ទាល់ខ្លួន ហើយរួមគ្នាជួយដោះស្រាយបញ្ហាគ្នាទៅវិញទៅមក។ ក្រៅពីជួយពង្រឹងស្មារតីនិងសក្តានុពលរបស់យុវជន LIFE GROUP ក៏មានកម្មវិធីហាត់ប្រាណពង្រឹងផ្លូវកាយផងដែរ ដែលកម្មវិធីនោះហៅថា LIFE RUN។ នេះបើយោងតាមលោក លីម គីមឈុន និងកញ្ញា អៀង លីនដា សហស្ថាបនិកសហគ្រាសសង្គមស្តីពីជីវិត LIFE GROUP ដែលបានថ្លែងនៅក្នុងកម្មវិធី Hello VOA ប្រចាំខែមករា ឆ្នាំ២០១០៩។ (ស្រេង លក្ខិណា, Hello VOAសំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន, ២១ មករា ២០១៩)