ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ បច្ចេកវិទ្យា​ផ្តល់​ផល​វិជ្ជមាន​ដល់​អ្នក​មាន​ជំនាញ តែ​ផ្តល់​ផល​អវិជ្ជមាន​ដល់​អ្នក​គ្មាន​ជំនាញ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បច្ចេកវិទ្យា​មាន​ច្រើន​សណ្ឋាន​តាំង​ពី​ផ្នែក​ព័ត៌មាន​វិទ្យា​ដល់​ផ្នែក​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ។​ បច្ចេកវិទ្យា​ជួយ​បង្កើន​ផលិតភាព​ ប្រសិទ្ធភាព​ និង​ធ្វើ​ឲ្យ​ផលិតផល​មានតម្លៃ​ទាប​ជាង​មុន។​ ផ្ទុយ​ទៅ​វិញ​បច្ចេកវិទ្យា​ក៏​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទីផ្សារ សេដ្ឋកិច្ច​និង​សង្គម​ផង​ដែរ ជា​ពិសេស​បច្ចេកវិទ្យា​អាច​បង្កើត​នូវ​គ្រឿង​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​ដែល​អាច​ជំនួស​កម្លាំង​ពលកម្ម​របស់​មនុស្ស ដែល​អាច​បង្កើត​បញ្ហា​ជា​ច្រើន​បន្ថែម​ទាំង​នៅ​ក្នុង​សង្គម។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ហៀន ឧត្តម បេក្ខជន​ថ្នាក់​បណ្ឌិត​ខាងផ្នែក​សេដ្ឋកិច្ច​ដែល​បាន​សិក្សា​អំពី​ផលប៉ះពាល់​របស់​បច្ចេកវិទ្យា​នេះ​ ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ពង្រឹងជំនាញ​និងបង្កើន​​សមត្ថភាព​ប្រើប្រាស់​បច្ចេកវិទ្យា​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​មុន​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ដែល​មាន​បច្ចេកវិទ្យា​ជឿន​លឿន៕ (ស្រេង លក្ខិណា,Hello VOA សំឡេង​ជំនាន់​ថ្មី, វ៉ាស៊ីនតោន, ១៧ ធ្នូ ២០១៨)

XS
SM
MD
LG