ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

១០​សំណួរ​អំពី​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា (សំណួរ ៥ & ៦)


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​ធ្លាក់​ដាំ​ក្បាល​ចុះ​ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​មុន ដោយសារ​ការ​បង្រ្កាប​របស់​រដ្ឋាភិបាល ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​នៅ​សេសសល់​បន្តិចបន្តួច​ក្នុង​ប្រទេស​ មុនការ​បោះឆ្នោត​សកល​កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៨​នេះ។​ នេះ​បើ​យោង​តាម​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន ដែល​បាន​ទម្លាក់​ចំណាត់​ថ្នាក់​នៃ​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា​រហូត​ដល់​​លំដាប់​ទី​១៤២ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០ ទូទាំង​ពិភពលោក។ ចំណាត់​ថ្នាក់​នេះ មាន​ន័យ​ថា​ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​១០​កម្រិត​​ថែម​ទៀត បើ​ធៀប​នឹង​ចំណាត់​ថ្នាក់​កាល​ពី​ឆ្នាំ​២០១៧។ ប៉ុន្តែ រដ្ឋាភិបាល តែង​តែ​ឆ្លើយ​បដិសេធ ថា​ខ្លួន​មិន​បាន​បង្ក្រាប​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ណាមួយ​ទេ ប៉ុន្តែ​ខ្លួន​គ្រាន់តែ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​ប៉ុណ្ណោះ។ តើ​លោក​អ្នក​យល់​យ៉ាង​ណា​ដែរ? ៥) តើ​អ្នក​គិត​ថា សារព័ត៌មាន​ឯករាជ្យ មាន​សារៈសំខាន់​ដែរ​ឬ​ទេ​នៅក្នុង​ប្រទេស​កម្ពុជា? ហេតុអ្វី? ៦) តើ​អ្នក​គិត​ថា អ្នក​​អាច​ធ្វើ​ដូចម្តេច​បាន ដើម្បីចូលរួម​ធានា​ថា អ្នក​សារព័ត៌មាន​នៅ​​កម្ពុជា អាច​បំពេញ​ការងាររបស់​ខ្លួន​ដោយសេរី ដោយ​ឥតលម្អៀង និង​ឥតភ័យខ្លាច? សូមចូលរួម​បញ្ចេញមតិរបស់លោកអ្នកនាង​ដោយសេរី! (វីដេអូ​​នេះ​​​ថត​តាម Facebook Live)

XS
SM
MD
LG