ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

១០​សំណួរ​អំពី​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា (សំណួរ ១ & ២)


១០​សំណួរ​អំពី​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា (សំណួរ ១ & ២)
សូម​រង់ចាំ
Embed

No media source currently available

0:00 0:06:29 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​ធ្លាក់​ដាំក្បាល​ចុះ​ចាប់​តាំង​ពី​ពាក់កណ្តាល​ឆ្នាំ​មុន ដោយសារ​ការ​បង្រ្កាប​របស់​រដ្ឋាភិបាល ទៅលើ​ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​ដែល​នៅសេសសល់បន្តិចបន្តួច​ក្នុង​ប្រទេស​ មុនការ​បោះឆ្នោត​សកល​កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៨​នេះ។​ នេះ​បើ​យោង​តាម​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន ដែល​បាន​ទម្លាក់ចំណាត់ថ្នាក់​នៃសេរីភាព​សារព័ត៌មាន​របស់​កម្ពុជា​រហូត​ដល់​​លំដាប់​ទី​១៤២ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០ ទូទាំង​ពិភពលោក។ ចំណាត់​ថ្នាក់​នេះ មាន​ន័យ​ថា​ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​១០​កម្រិត​​ថែម​ទៀត បើ​ធៀប​នឹង​ចំណាត់​ថ្នាក់​កាល​ពី​ឆ្នាំ​២០១៧។ ប៉ុន្តែ រដ្ឋាភិបាល តែងតែឆ្លើយបដិសេធ ថា​ខ្លួន​មិន​បាន​បង្ក្រាប​ទៅលើ​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​ណាមួយ​ទេ ប៉ុន្តែ​ខ្លួន​គ្រាន់តែ​អនុវត្ត​ច្បាប់​របស់​ក​ម្ពុជា​ប៉ុណ្ណោះ។ តើ​លោក​អ្នក​យល់​យ៉ាង​ណាដែរ? ១) តើអ្នកគិតដូចម្តេច អំពីសេរីភាពសារព័ត៌មាននៅកម្ពុជាបច្ចុប្បន្ន? ២) តើអ្នកគិតថា ហេតុអ្វីបានជាកម្រិតសេរីភាពសារព័ត៌មាន ស្ថិតក្នុងស្ថានភាពបែបនេះ? សូមចូលរួម​បញ្ចេញមតិរបស់លោកអ្នកនាង​ដោយសេរី! (វីដេអូ​ដើម​ថត​តាម Facebook Live)

XS
SM
MD
LG