ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ផលិត​ភាពយន្ត​ឯកសារ​ចង់​ក្រង​ការ​រស់​ឡើង​វិញ​នៃ​គុន​ល្បុក្កតោ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ល្បុក្កតោ គឺ​ជា​ក្បាច់​គុន​បុរាណ​ខ្មែរ​ដ៏​សំខាន់​នៃ​អាណាចក្រ​អង្គរ ដែល​ស្ទើរ​តែ​វិនាស​សាប​សូន្យ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម។ គុន​ល្បុក្កតោ​នេះ ត្រូវ​បាន​​យក​មក​ធ្វើ​ជា​ប្រធានបទ​សំខាន់​ក្នុង​ភាពយន្ត​ឯកសារ​មួយ ដែល​មាន​ចំណង​ជើង​ថា៖ «Surviving Bokator‍»។ អ្នក​ផលិត​ភាពយន្ត​ជនជាតិ​កាណាដា​លោក Mark Bochsler និង​អ្នកស្រី Sandra Leuba បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ២០១០ ហើយ​ពួកគេ​បាន​ជួប​គ្រូ​ធំ​ល្បុក្កតោ​ដែល​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម គឺ​លោក​គ្រូ​តា សាន គឹមស៊ាន ដែល​លោក​ស្រមៃ​ចង់​ធ្វើ​ឲ្យ​ក្បាច់​គុន​ខ្មែរ​ដ៏​អស្ចារ្យ​នេះ​រស់​ឡើង​វិញ។ ជិត​ប្រាំ​បី​ឆ្នាំ​ក្រោយ​មក ភាពយន្ត​នេះ​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​តាម​មហោស្រព​ភាពយន្ត​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា កាណាដា និង​សហរដ្ឋ​អាមេរិក។ កាល​ពី​ថ្ងៃទី​៩​ខែវិច្ឆិកា ខណៈ​ពេល​ដែល​លោក Mark Bochsler និង​​ក្រុម​ការងារ នាំ​យក​ភាពយន្ត​ឯកសារ «Surviving Bokator‍» ទៅ​ចាក់​បញ្ចាំង​នៅ​ទីក្រុងPhiladelphia រដ្ឋ​ Pennsylvania លោក​បាន​ឆ្លៀត​ពេល​ចូល​មក​បន្ទប់​ផ្សាយ​ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ផ្ដល់​បទ​សម្ភាសន៍​ដល់​លោក ចាប ចិត្រា អំពី​ដំណើរ​នៃ​ការ​ផលិត​ភាពយន្ត​ឯកសារ​ «Surviving Bokator‍» លក្ខណៈ​ពិសេស​នៃ​គុន​ល្បុក្កតោ និង​ការ​រួម​ចំណែក​នៃ​ភាពយន្ត​ឯកសារ​នេះ​នៅ​ក្នុង​វប្បធម៌​ខ្មែរ និង​ប្រទេស​កម្ពុជា​ទាំង​មូល។ សូម​លោក​អ្នក​នាង​ស្ដាប់​បទសម្ភាសន៍​នេះ ដូច​ត​ទៅ៖

XS
SM
MD
LG