ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ សកម្មជន​ស្ត្រី​វៀតណាម​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ផ្ញើសារ​ទៅ​សកម្មជន​ដទៃ​ទៀត​ថា«‍អ្នក​មិន​ឯកោ​ទេ»


បទសម្ភាសន៍ VOA៖ សកម្មជន​ស្ត្រី​វៀតណាម​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ផ្ញើសារ​ទៅ​សកម្មជន​ដទៃ​ទៀត​ថា«‍អ្នក​មិន​ឯកោ​ទេ»
សូម​រង់ចាំ
Embed

No media source currently available

0:00 0:11:34 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកស្រី Nguyen Ngoc Nhu Quynh សកម្មជន​ស្ត្រី​វៀតណាម​សរសេរ​ប្លុក​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ ដែល​បាន​តស៊ូ​មតិ​ដើម្បី​យុត្តិធម៌​សង្គម និង​ការ​ការពារ​បរិស្ថាន ត្រូវបាន​ដោះ​លែង​ពី​មន្ទីរ​ឃុំឃាំង​នៅ​ប្រទេស​វៀតណាម បន្ទាប់​ពី​បាន​ជាប់​ឃុំ​អស់​រយៈពេល​ជាង​ពីរឆ្នាំ និង​ក្រោយ​ពេល​តុលាការ​វៀតណាម​បាន​កាត់​ទោស​អ្នកស្រី​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១០ឆ្នាំ​កាលពី​ខែមិថុនា ឆ្នាំ​២០១៧​កន្លង​ទៅ។ ការ​ដោះលែង​អ្នកស្រី Quynh ត្រូវបាន​ធ្វើ​ឡើង​ដោយ​មាន​ការ​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ។ ​រដ្ឋាភិបាល​វៀតណាម​បាន​យល់​ព្រម​ដោះលែង​អ្នកស្រី Quynh ក្នុង​លក្ខខណ្ឌ​មួយ​ដែល​តម្រូវ​ឲ្យ​សកម្មជន​សរសេរ​ប្លុក​រូប​នេះ ចាកចេញ​ពី​ប្រទេស​វៀតណាម។ អ្នកស្រី Quynh និង​ក្រុម​គ្រួសារ​បាន​ចាកចេញ​ពី​វៀតណាម ហើយ​កំពុង​រស់នៅ​ទីក្រុង Houston រដ្ឋ Texas សហរដ្ឋ​អាមេរិក។ ថ្មីៗនេះ អ្នកស្រី​ Quynh បាន​ធ្វើ​ដំណើរ​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​នាម​ជា​បេក្ខជន​ម្នាក់​ដែល​ទទួល​ពាន​រង្វាន់​សេរីភាព​សារព័ត៌មាន​អន្តរជាតិ​ពី​គណៈកម្មការ​ការពារ​អ្នក​សារព័ត៌មាន (The Committee to Protect Journalists) ​ហើយ​បាន​ផ្តល់​បទសម្ភាសន៍​ដល់​ VOA Khmer អំពី​ដំណើរ​ជីវិត​ជា​សកម្មជន​ដើម្បី​យុត្តិធម៌​សង្គម សេចក្តី​ក្លាហាន និង​ការ​បន្ត​តស៊ូ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​អ្នកស្រី។ អ្នកស្រី Quynh បាន​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកនាង​ ទែន សុខស្រីនិត នៃ VOA ក្នុង​ភាសាវៀតណាម ហើយ​ត្រូវបាន​បកប្រែ​ជា​ភាសា​អង់គ្លេស​ដោយ​អ្នក​បក​ប្រែ​របស់​អ្នកស្រី។ សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍ VOA នេះ ​ដែល​ត្រូវបាន​ប្រែសម្រួល​ជា​ភាសា​ខ្មែរ​ទាំងស្រុង ដូចតទៅ៕

XS
SM
MD
LG